ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងណា យ៉ាងណីហើយ បុរីពិភពថ្មី ខណៈមានប្រជាពលរដ្ឋប្រមាណ ៤០នាក់ បានមកបន្តប្រមូលផ្ដុំតវ៉ាទាមទារលក្ខខណ្ឌចំនួន ០៤ចំណុច !

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាបុរីមួយរយៈនេះ មានបញ្ហាច្រើន រវាងម្ចាស់បុរី និងអតិថិជន ប្រជាពលរដ្ឋ ករណីខ្លះក្លាយជាជម្លោះ ការតវ៉ាដ៏រាំរ៉ៃ ករណីខ្លះ បញ្ចប់ដោយជ្រើសរើសយក គោលការណ៍ដោះស្រាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។ 

ជាក់ស្តែង ! នៅថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២៣ ម៉ោង០៩:០០នាទីព្រឹក នៅបុរីពិភពថ្មី៣ ស្ថិតនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល មានប្រជាពលរដ្ឋប្រមាណ ៤០នាក់ បានមកបន្តប្រមូលផ្ដុំតវ៉ាទាមទារលក្ខខណ្ឌចំនួន ០៤ចំណុច:

 ១/. សូមឱ្យបុរីគោរពគោលការណ៍។

  ២/. សូមបុរីត្រូវដោះស្រាយ 50% ជូនប្រជាពលរដ្ឋម្ចាស់ផ្ទះដែលបុរីបានរឹបអូសរួច។

 ៣/. បុរីត្រូវទិញផ្ទះចូលវិញចំនួន 50% ចំពោះផ្ទះដែលមិនមានលទ្ធភាពបង់។

 ៤/. បុរីត្រូវចេញលិខិតទិញចូលវិញ 50% សម្រាប់អតិថិជនបង់បន្ត។ 

 បច្ចុប្បន្ន: មិនទាន់មានដំណោះស្រាយនៅឡើយ។

ប្រជាពលរដ្ឋភាគច្រើន ប្រឹងប្រែងសន្សំប្រាក់ ធ្វើការ ខ្ចីបុលធនាគារ ដើម្បីទិញផ្ទះតាមបុរី ជាជម្រកដ៏សមរម្យ ទីបំផុត មានរឿងរ៉ាវកើតឡើង ធ្វើអោយពួកគាត់ ខាតបង់ ខាតពេលធ្វើការ រកសុី ។ នេះជាចំណុចមួយដែលអាជ្ញាធរពាក់ព័ន្ធ ជួយរកដំណោះស្រាយណាមួយ ឱ្យជោគជ័យដូចគ្នាបាន ៕ 

ដោយ ៖ សហការី


ចែករំលែក៖