ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣០ តុលា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៨ នាក់(ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែតុលា ។

ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៦នាក់(ស្រី ១នាក់)

+រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៦៧២,៤៧ក្រាម និង៩កញ្ចប់តូច។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៧អង្គភាព

១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៦៦៨,០ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៣ក្រាម។

៤ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២,០៧ក្រាម។

៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៩កញ្ចប់តូច។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០៧ក្រាម ៕

ដោយ ៖ សហការី


ចែករំលែក៖