ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់​ (ស្រី៦៦នាក់)​

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ៣០ ខែ​ តុលា ឆ្នាំ​ ២០២៣​នេះ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវតី សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់​ (ស្រី៦៦នាក់)​ ដោយបានការចូលរួមពី​ លោក​ ប៉ាត​ ប៊ុនផា​ ប្រធានការិយាល័យធនធានមនុស្ស​ និងអភិវឌ្ឍស្ថាប័ន​ និង​លោក ឈឹម ប៊ុនថុន នាយកវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អារុណវតី ។

សូមជម្រាបជូនថា៖​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលមាន​ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា​ បានបេីក​ និងបន្តគ្រោងបេីកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា​ ទូទាំង៣៩សាលា​ ក្នុងរាជធានីភ្នំពេញ​ ក្នុងគោលបំណងឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ពី​ ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា,​ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ,​ សុវត្ថិភាពចរាចរណ៍ផ្លូវគោក,​ តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា​ និងវិជ្ជាសង្គ្រោះបឋម។ល។​ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជា​ ពេញលក្ខណៈ​ សំដៅដេីរតួជាយុវជនគំរូ​ឈានមុខ​ទាំងការងារជួយសង្គ្រោះ​ ការងារផ្សព្វផ្សាយបន្ត​ និងការងារមិត្តអប់រំមិត្ត​ ក្នុងការរួមគ្នាលេីកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត​ ៕

ដោយ ៖ សហការី


ចែករំលែក៖