ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ការយល់យោគគ្នានាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា​ ការយល់យោគគ្នានាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ អនុវត្តបានជោគជ័យ គឺដោយសារការយល់យោគនេះឯង។

ការថ្លែងបែបនេះ​របស់​សម្ដេច​ធិបតី​ នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន២៩ ដែលមានមូលដ្ឋានក្នុងស្រុកក​ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល​ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​។ 

សម្ដេចធិបតី​ បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។ សម្ដេចថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស។

សូមជម្រាបជូនថា​ ក្នុងជំនួបព្រឹកនេះ មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១៕

ដោយ​៖ សហការី​


ចែករំលែក៖