ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានឲ្យដឹងថារាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត។

ថ្លៃងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេសបានផ្ដល់នូវប្រយោជន៍ជាច្រើនតែមិនត្រឹមតែនឹងផ្ដល់នូវចំណេះជំនាញសម្រាប់ប្រជាពលរដ្ឋទេថែមទាំងឲ្យពួកគេរួចផុតពីភាពក្រីក្រផងដែរ។

សម្រាប់ពលរដ្ឋក្រីក្រដែលមានប័ណ្ណនឹងត្រូវផ្ដល់ថវិការប្រចាំខែបន្ថែម ២៨ម៉ឺនរៀល។

សម្ដេចថានាពេលខាងមុខ សម្ដេចនឹងអញ្ជើញបើកជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងជំរុញទៅដល់បងប្អូនកម្មករកម្មការិនីឲ្យចុះឈ្មោះចូលរៀននៅវគ្គបណ្ដុះបណ្ដាលនេះផងដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺរៀនចប់ ចេះ មានការងារធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យលើការបណ្ដុះបណ្ដាលជំនាញដល់យុវជនចំនួន ១,៥ លាននាក់នាពេលខាងមុខ គឺត្រូវផ្ដោតលើការអនុវត្តឱ្យច្រើនជាងទ្រឹស្ដី និងចៀសវាងសិស្ស អវត្តមានច្រើន ដើម្បីចៀសឱ្យផុតការចេញសញ្ញាបត្រសេះហោះដល់សិស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ នៅលើពិភពលោកមានប្រទេសរាប់រយ ដែលត្រូវប្រកួតប្រជែងជាមួយកម្ពុជា ហេតុនេះរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា ៕ 

ដោយ ៖ សហការី


ចែករំលែក៖