ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងលោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា២០២២ -២០២៣ ទូទាំងស្រុក នាព្រឹកថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៣។
បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពវិស័យអប់រំ ឆ្នំាសិក្សា២០២២-២០២៣ និងបានទស្សនា កម្រងរូបភាពសកម្មភាពចាប់តំាងពីធ្វើតេស្ត និងការរៀននិងបង្រៀនរបស់លោកគ្រូ អ្នកគ្រូកិច្ចសន្យា ក្នុងឆ្នំា២០២៣រួចមកហើយ។
លោកស៊ូម៉ុល បានមានប្រសាសន៏ថាជាការពិតណាស់អស់រយៈពេល០៣ឆ្នាំ គឺឆ្នាំ២០២០–២០២១-២០២២ ដោយសារជំងឺកូរីដ−១៩ អ្វីដែលយើងបានខិតខំរួមគា្នប្រយុទ្ឋប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ ទោះបីរយះពេលចុងក្រោយនេះ មានការបន្ធូរបន្ថយថែមទៀតនូវវិធានការ សុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្តក្នុងពេលវេលានៃការជួបជុំ ប៉ុន្ដែខ្ញុំនៅតែសង្កេតឃើញថាប្រជាជន របស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស)។
លោកបានបញ្ជាក់បន្ថែមកម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩ អ្វីដែលយើងបានដឹងមកហើយ ក្រុមការ ដឹកនំាដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលកម្ពុជាជាប្រមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ហើយ បច្ចប្បន្ន ដែលមានសម្ដេច បវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីទប់រីករាលដាល់កួវីដ១៩ តាមការវាយតម្លៃនេះ គឺជាលទ្ឋផលនៃកិច្ចសហប្រតិបត្តិការវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារវិស័យអប់រំ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងការរៀបចំកិច្ចសម្ភាសន៍ជាមួយអ្នក ពាក់ព័ន្ឋជាង ១៥,០០០នាក់ ដែលក្នុងនោះមាន សិស្សានុសិស្ស និងអាណាព្យាបាល គ្រូបង្រៀន នាយក/នាយិកាសាលា គរុសិស្ស មន្ត្រីអប់រំ និងអាជ្ញាធរមូលដ្ឋាន។
លោក អភិបាលស្រុក បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅជូនដល់ លោកគ្រូ អ្នកគ្រូ ជាប់កិច្ចសន្យា ដែល បានដាក់ចិត្ត ដាក់កាយ ខិតខំបង្ហាត់បង្រៀនដល់ប្អូនៗសិស្សានុសិស្ស មិនថាមានបញ្ហា ទុក្ខលំបាក យ៉ាងណាក៏មិនត្អូញត្អែរ ហើយតស៊ូពុះពារដើម្បីបង្ហាត់បង្រៀន ដល់សិស្សានុសិស្សទាំងអស់ហើយ ជាចុងបញ្ចប់លោកក៏សូមជូនពរដល់លោកគ្រូអ្នកគ្រូដែលជាប់កិច្ចសន្យាទាំងអស់ក្នុងស្រុករមាសហែកបានប្រលងជាប់គ្រប់ៗគ្នា ៕
ដោយ៖ សុថាន