ភ្នំពេញ ៖ យើងខ្ញុំជាយុវជនបន្តវេន ប្តេជ្ញាបន្តបុព្វហេតុជាតិមាតុភូមិ ក្រោមស្មារតី ២ ធ្នូ ដែលបានចាប់បដិសន្ធិឡើងកាលពី ៤៥ ឆ្នាំមុន។ ក្រុមគ្រួសារ ស.ស.យ.ក. បានរីកលូតលាស់ឥតឈប់ឈរ ហើយបាន និងកំពុងចូលរួមវំណែកយ៉ាងសកម្មក្នុងការបំរើសង្គមជាតិ តាមរយៈបេសកកម្មជាច្រើនរបស់ខ្លួន ក្រោមម្លប់នៃសន្តិភាព។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបន្តថា ៖ សូមសមាជិក សមាជិកា ទាំងអស់ ចូលរួមបង្ហាញមោទនភាព ក្នុងនាមជាសមាជិក ស.ស.យ.ក. ទាំងអស់គ្នា!
សហភាពសហព័ន្ធយុវជនកម្ពុជា «សសយក» បានលើកឡើងថា ៖ ថ្ងៃទី០៣ ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្រ្តដែលសមាគមយុវជនកម្ពុជា ត្រូវបានប្តូរឈ្មោះមកជាសហភាពសហព័ន្ធយុវជនកម្ពុជាឱ្យស្របតាមការវិវឌ្ឍជឿនលឿននៃសង្គមជាតិ។ ជាមួយនឹងឈ្មោះថ្មីនេះ ស.ស.យ.ក. នៅតែបន្តបេសកកម្មដ៏ថ្លៃថ្លារបស់យុវជនជំនាន់មុន ដែលជាស្ថាបនិករបស់ខ្លួន នោះគឺស្មារតី ២ធ្នូ។
អបអរសាទរខួបលើកទី ១១ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជា សហភាពសហព័ន្ធយុវជនកម្ពុជា 🇰🇭៕
ដោយ ៖ សហការី