ភ្នំពេញ៖ បុរសម្នាក់ជាប្រជាការពារត្រូវបានបុរសម្នាក់ស្ទាក់វាយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ ប៊ុត បាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាប្រជាការពារសង្កាត់ចោមចៅទី២ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុបុរសរងគ្រោះបានហាមមិនឱ្យបុរសម្នាក់បេីកបរកង់បីឆ្លងកាត់ផ្លូវបេតុងមួយខ្សែដែលទេីបនិងចាក់ថ្មីៗ បន្ទាប់មកស្រាប់តែបុរសខាងលេីបានបេីកម៉ូតូកង់បីមកកៀរឱ្យដួលរួចចុះទៅវាយថែមបណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន រួចជនបង្កបានគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ត៕
ដោយ៖សុខាសែនជ័យ