ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ អ្នកទោសជាង៩០០នាក់ គ្រោងស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យ និងបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ ៖ អ្នកទោសជាង៩០០នាក់ គ្រោងស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យ និងបុណ្យអុំទូក  ។ នេះការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ 

សូមជម្រាបជូនថា៖ នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ  ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ដែលក្នុងនោះគណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង០៤)  ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់ (ស្រី ៦១ នាក់) រួមមានដូចខាងក្រោម៖

      ១~ពិធីបុណ្យឯករាជ្យជាតិ  (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) រួមមាន៖

             •ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់)

             •ស្នើសុំលើកលែងទោស ចំនួន ៣២ នាក់  (ស្រី ០៥ នាក់) ។

      ២~ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) រួមមាន៖

             •ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់)

             •ស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១នាក់) ៕សូមអរគុណ!

ដោយ ៖ សហការី


ចែករំលែក៖