ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម សៀងហេង ចុះពិនិត្យមើលជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំមន្ត្រីការិយាល័យជំនាញចុះពិនិត្យមើល ស្ថានភាព តាមកន្លែងដែលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាចុងរដូវវស្សាឆ្នាំនេះ។

លោក លឹមសៀងហេង បានអោយដឹងថា  ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះជាហេតុបណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀងបានជន់លិច សាលារៀន វត្តអារាម ផ្លូវថ្នល់ ផ្ទះសំបែង ស្រែចំការ និងផលដំណាំ របស់ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិត។

លោកបន្តថា ដោយប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឲ្យមានជាជំនន់ទឹកភ្លៀងជន់លិចផ្លូវថ្នល់ ផ្ទះចំបែងស្រែចំការសាលារៀនវត្តអារាមក្នុងសង្កាត់ព្រៃអង្គុញដែលមានចំនួន៣ភូមិមានភូមិ គោកល្វៀង ភូមិ ព្រៃធំ ភូមិ កំពោតលាភ ។

លោក ក៏បានបន្ថែមទៀតថា ដោយឡែកនៅសៀលនេះលោក នឹងចាត់ឲ្យមន្ត្រីការិយាល័យជំនាញសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើល ទីតាំងសំរាប់កាយផ្លូវទឹកបង្ហូរចេញ ទម្លាក់ចូលបឹងខ្វាង ដើម្បីរំដោះទឹកចេញបញ្ជៀសជំនន់ទឹកភ្លៀងទាំងនេះហើយលោកក៏នឹងសុំអន្តរាគមន៍ពីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តដើម្បីបើកទ្វារទឹកនៅបឹងដូនទយស្ថិតក្នុងឃុំច្រេសស្រុកចន្ទ្រាដើម្បីទម្លាក់ទឹកពីបឹងខ្វាងទៅបឹងដូនទយ ទើបអាចរំដោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនេះបាន។

លោក ក៏បានអំពាវនាវដល់ប្រជាពរដ្ឋដែលមានកូនចៅតូចៗត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមើលថែកូនចៅកុំលេងទឹកដែលបណ្តាលឲ្យគ្រោះថ្នាក់ដោយប្រការណាមួយ៕

ដោយ៖ សុថាន


ចែករំលែក៖