ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោលឃាត់យុវជនម្នាក់ក្នុង​ករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃអនុវត្តតាម​ច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ខែ​ វិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៨និង​៤០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេ​នី​យ៍ ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​លោ​ក​ វរសេនីយ៍ទោ​ សេ​ង​ លុច​ អធិការ​នគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញធ្វេីការ​ស្រាវ​ជ្រាវនិងឃាត់ខ្លួនបានមុខសញ្ញាលួច០​១​នាក់ឈ្មោះ ថា ចាន់ធឿន​ភេទប្រុស រស់នៅភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង​ និងដកហូតបាន៖

-ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក​សាំស៊ុង០១គ្រឿងនិងម៉ាកថិច​ណូ០១គ្រឿង)នាំមកអធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ​ ស្រាវជ្រាវ។ 

សូមជម្រាបថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋ​បាលអូរតាគី បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សឿន ពៅ ភេទស្រី អាយុ៦៤ ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលក្នុងលំនៅដ្ឋានលួចយក​(ប្រាក់និងទូរស័ព្ទដៃ) កាលពីថ្ងៃទី​០៣ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២៣ វេលាម៉ោង១៨និង៣០នាទី។ 

-សម្ភារៈបាត់បង់រួមមាន៖

-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល

-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកសាំស៊ុង០១គ្រឿងនិងម៉ាកថិច​ណូ​០១គ្រឿង)

-កាបូបស្ពាយពណ៌ខ្មៅចំនួន និងសម្ភារៈមួយចំនួនទៀត។

ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់ ខ្លួននិងដកហូតវត្ថុតាង។ 

ពេលនេះមន្ត្រីនគរបាលស្រុកថ្មគោលបាន​រៀបចំបញ្ជូនមកការិ​យាល័យជំនាញ​ដេី​មម្បីអនុវត្តតាមនីតិវិធី រីឯវត្ថុតាង ប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖