ខេត្តព្រះសីហនុ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការជាប់គាំងនៅក្នុងវិស័យអចលនទ្រព្យមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ ពោលគឺមាននៅតាមបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោក។ សម្ដេចធិបតីថានេះគឺជាវដ្ដឡើងចុះនៃវិស័យចលនទ្រព្យដែលកើតឡើងជារៀងរាល់ ១០ឆ្នាំម្ដង។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៥ពាន់នាក់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការជាប់គាំងនៃវិស័យចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដោយថានៅពេលនេះរាជរដ្ឋាភិបាលកំពុងតែបង្កើតក្រុមការងារក្នុងការដោះស្រាយបញ្ហាជាប់ទាំងនេះហើយ។
សម្ដេចក៏បានលើកឡើងដែរថា បញ្ហាជាប់គាំងនៃវិស័យចង់ដាក់ទ្រព្យមិនមែនកើតទៅក្នុងប្រទេសកម្ពុជាទេ គឺមាននៅស្ទើរតែគ្រប់បណ្ដាលប្រទេសផ្សេងទៀតនៅលើពិភពលោកហើយនេះគឺជាវត្តរយៈពេល ១០ឆ្នាំម្ដង។
ជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកឡើងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខសម្ដេចនិងជួបជាមួយនឹងវិស័យឯកជនដើម្បីស្វែងយល់អំពីការលំបាកក៏ដូចជារកដំណោះស្រាយជូនវិស័យឯកជនទាំងអស់។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅរដ្ឋមន្ត្រីក្រសួងសាធារណការលោក ប៉េង ពោធិ៍នា ឱ្យពង្រឹងនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងបន្ថែមទៀតដើម្បីជំរុញទៅដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីថនលែងថា៖ រដ្ឋាភិបាលមានគម្រោងភ្ជាប់ផ្លូវហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅ កាន់តំបន់ទេសចរណ៍នៅថៃ វៀតណាម ម៉ាល់ឌីវ និងហ្វីលីពីនជាដើម ដើម្បីបង្កើនការវិនិយោគ និង ទេសចរនៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ៖ ខេត្តព្រះសីហនុ បើធ្វើត្រូវ មិនត្រឹមតែអាចចិញ្ចឹមពលរដ្ឋបានជាច្រើន លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែជាខេត្តនាំមុខ ដែលនឹងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនកាន់តែ លឿន៕
ដោយ ៖ សហការី