ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​យ៉ាង​ហោច​ណាស់​ ០៩នាក់បានស្លាប់​ និងប៉ះពាល់ផ្ទះពលរដ្ឋជាង​ ១ម៉ឺន​ខ្នង​ ក្នុងករណីខ្យល់កន្ត្រាក់​ គិតត្រឹម​១០ខែឆ្នាំនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក សុទ្ធ គឹមកុលមុនី បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ ករណី​បាតុភូតគ្រោះធម្មជាតិ​ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ជិត ២៨០លើក បណ្ដាល​ឱ្យមនុស្ស​ស្លាប់ និង​របួស​ជិត ២០០នាក់ ខណៈ​​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជិត ១៥០០០ខ្នង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​ បានរងផល​ប៉ះពាល់​ ,នេះបេីគិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣។ 

អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ ករណី​ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន ២៧៩លើក បណ្ដាល​ឱ្យ​រលំ​ផ្ទះ​ចំនួន ២០០២ខ្នង របើក​ដំបូល​ផ្ទះ ១២៧៥២ខ្នង របើក​ដំបូល​សាលា​រៀន ៩២ខ្នង តូប​ផ្សារ ១៧៨តូប អគារ​រដ្ឋបាល ៣៩កន្លែង ស្លាប់​មនុស្ស ៩នាក់ និង​របួស ១៧០នាក់​។  

​បន្ថែមពីនេះ​ លោក សុទ្ធ គឹមកុលមុនី​ បន្តថា​ ក្នុង​ចំណោម​ផ្ទះ​រលំ និង​របើក​ដំបូល​ជិត ១៥០០០ខ្នង​ ក្នុងនោះ​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ប៉ះពាល់​ជាង ១៣៧០ខ្នង ខេត្ត​បន្ទាយមានជ័យ​ជាង ១២០០ខ្នង ខេត្ត​បាត់ដំបង​ជាង ១៨៦០ខ្នង ខេត្ត​កំពង់ស្ពឺ​ជាង ៩០០ខ្នង ខេត្ត​ក្រចេះ​ជាង ១០០០ខ្នង ខេត្ត​កំពង់ចាម​ជិត ៧០០ខ្នង និង​ខេត្ត​តាកែវ​ជាង ៦០០ខ្នង៕

ដោយ៖ សហការី


ចែករំលែក៖