ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ ក.ប.ប. ធ្វើការស្រាវជ្រាវរកទំនិញពុំមានអនុលោមភាព និងធ្វើតេស្តលើសំណាកគំរូប្រមាណជាង ៥០មុខ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ មន្ត្រីជំនាញ​ ក.ប.ប. បានបន្តអនុវត្តភារកិច្ចក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដោយចុះអង្កេត និងត្រួតពិនិត្យទំនិញចរាចរនៅលើទីផ្សារ ផ្ទះលក់ទំនិញ ម៉ាត និងដេប៉ូចែកចាយទំនិញ តាមបណ្ដារាជធានី​-ខេត្ត​។ 

ជាក់ស្ដែង​រយៈពេល​ពីរ​ថ្ងៃ​ គឺថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកោះកុង; ខេត្តឧត្តរមានជ័យ ;ខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានចុះស្រង់យកសំណាកគំរូចំនួន ៥៥មុខផ្សេងគ្នាៗ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ជាមួយគ្នានោះផងដែរក៏បានធ្វើការត្រួតពិនិត្យបឋមលើមុខទំនិញប្រមាណជាង ១០០មុខដើម្បីរកនូវទំនិញពុំមានអនុលោមភាពជាហេតុបង្កឱ្យប៉ះសុខភាពប្រជាពលរដ្ឋ។ 

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលមន្រ្តីជំនាញពុំបានរកឃើញទំនិញ និងម្ហូបអាហារណាមានហានិភ័យនោះឡើយ។ ព្រមទាំងធ្វើការអប់រំបន្ថែមជូនបងប្អូនជាអាជីវករឱ្យបានជ្រួតជ្រាបអំពីច្បាប់ និងបទប្បញ្ញត្តិស្ដីពីសុវត្ថិភាពម្ហូបអាហារផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖