ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សនយោបាយកូរ៉េជំរុញឱ្យមានច្បាប់ហាមបរិភោគសាច់ឆ្កែ

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកូរ៉េ កំពុងជំរុញឱ្យសភារបស់ប្រទេសនេះអនុម័តយ៉ាងឆាប់រហ័សនូវច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែនៅក្នុងខែវិច្ឆិកានេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី៨ ខែវិច្ឆិកា អ្នកនាំពាក្យ DP សមាជិកសភា លោក Yoon Young-deok បាននិយាយថា សមាជិកបក្សបានយល់ព្រមពិចារណាការហាមឃាត់ការបរិភោគសាច់ឆ្កែជាគោលនយោបាយរួមរបស់ DP ដោយផ្តើមចេញពីការណ៍ពិតចំនួនមនុស្សរក្សាសត្វឆ្កែជាសត្វចិញ្ចឹមកំពុងកើនឡើង ហើយអង្គការអន្តរជាតិកំពុងអំពាវនាវឥតឈប់ឈរឱ្យកូរ៉េហាមឃាត់រឿងនេះ។ DP មានបំណងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់នៅក្នុងរដ្ឋសភា។
មតិសាធារណៈក្នុងស្រុកវាយតម្លៃពីលទ្ធភាពដែលរដ្ឋសភាកូរ៉េនឹងអនុម័តច្បាប់ហាមប្រាមមនុស្សមិនអោយបរិភោគសាច់ឆ្កែក្នុងបរិបទដែលគណបក្សអំណាចជាតិកំពុងកាន់អំណាចក៏គាំទ្រគោលនយោបាយនេះដែរ។
ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បរិមាណសាច់ឆ្កែដែលប្រើប្រាស់នៅក្នុងប្រទេសកូរ៉េបានថយចុះយ៉ាងខ្លាំង ខណៈដែលមនុស្សមួយចំនួនផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេចំពោះមុខម្ហូបបែបប្រពៃណីនេះ។
មកទល់នឹងពេលនេះ មានសេចក្តីព្រាងច្បាប់ចំនួន 5 “មិនទាន់សម្រេច” ទាក់ទងនឹងការហាមឃាត់ការបរិភោគសាច់ឆ្កែនៅក្នុងសភាជាតិកូរ៉េខាងត្បូង៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN-VNA)

 


ចែករំលែក៖