បងប្រុស និងជាភ្នាក់ងាររបស់តារាឆ្នើមរបស់ក្រុម Manchester United ខ្សែប្រយុទ្ធ Marcus Rashford នឹងបង្ហាញខ្លួននៅតុលាការសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរំលោភបំពាន។
របាយការណ៍របស់ប៉ូលិសបាននិយាយថា លោក Dane Rashford អាយុ៣១ឆ្នាំបានធ្វើដំណើរនៅ Uber ជាមួយនារីម្នាក់បន្ទាប់ពីបានទៅលេងក្លិបរាត្រីនៅ Miami កាលពីថ្ងៃទី២០ ខែតុលា។ ជនរងគ្រោះបានអះអាងថា នាងត្រូវបានគេវាយចំមុខ២ដង។
សំណុំរឿងនេះត្រូវបើកសវនាការនៅថ្ងៃទី២៧ វិច្ឆិកាខាងមុខ។ នៅក្នុងរបាយការណ៍របស់ប៉ូលីស ហើយត្រូវបានចេញផ្សាយដោយ BBC បានរៀបរាប់អំពីការទាក់ទងជាមួយជនរងគ្រោះនៅព្រឹកព្រលឹមបន្ទាប់ពីត្រូវបានគេហៅទៅកាន់សណ្ឋាគារលំដាប់ផ្កាយ៤នៅលើឆ្នេរទីក្រុង Miami។
របាយការណ៍នេះបានដាក់ចេញនូវព័ត៌មានលម្អិតនៃការចោទប្រកាន់នេះហើយពណ៌នាថា Dane Rashford ថាជាមនុស្សឆាប់ខឹង ហើយទាត់ទ្វារបណ្ដាលឲ្យមានការខូចខាតដែលមិនត្រូវបានបង្ហាញឲ្យ ឃើញតាមប្រព័ន្ធផ្សព្វផ្សាយ។
មន្រ្តីបានយកសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ ហើយបាននាំខ្លួនលោក Dane Rashford និងប្អូនស្រីរបស់គាត់ឈ្មោះ Chantelle Maynard មកពី Wilmslow ទៅកាន់ការិយាល័យមន្ត្រីមានសមត្ថកិច្ចដើម្បីសួរគាត់បន្ថែម។
លោក Daysi Vega-Mendez ជំនួយការរដ្ឋអាជ្ញានៃរដ្ឋ Miami Dade County បាននិយាយថា “ករណីនេះនៅតែដំណើរការនៅឡើយ នៅពេលនេះខ្ញុំមិនអាចចាប់ជនរងគ្រោះបានទេ។ នៅពេលនេះ សំណុំរឿងនៅដំណើរនៅឡើយ ហើយបានរាយបញ្ជីសម្រាប់ឡើងសវនាការនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)