ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីជូនដំណឹងលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៨និង៣០នាទី នៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំគណៈ កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលបានសម្រេច៖
*១-បន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈដែលបានអនុវត្តកន្លងមក ដែលមានកំណត់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ រឺ | ដំណាក់កាលទី១ និងដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីសម្រេចឱ្យបានជាលទ្ធផលជាក់ស្ដែងក្នុងផ្នែកគន្លឹះនៃរដ្ឋបាលសាធារណៈ ដោយផ្តោតលើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈវិធានការជាក់ស្ដែង រួមមាន៖
១.១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។
១.២- ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកប ដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
១.៣- ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
*២- ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ប្រកាន់យករបៀបន ការគិតគូរថ្មីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ក្នុងការពិចារណាដោះស្រាយស្ថានភាពចំពោះ មុខពាក់ព័ន្ធនឹងការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្ស ដោយត្រូវអនុវត្តការត្រួតពិនិត្យ ឡើងវិញ ការវិភាគមុខងារស្ថាប័ន និងការកំណត់តម្រូវការធនធានមនុស្សឱ្យបានច្បាស់លាស់។
*៣- ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ធ្វើការពិនិត្យ ក សម្រួល និងតម្រង់ទិសថវិកាឱ្យចំគោលដៅ ដោយត្រូវពិនិត្យមើលប្រភពថវិកាជាតិ ថវិកាដៃគូ អភិវឌ្ឍន៍ ដើម្បីគាំទ្រប្រសិទ្ធភាពការងារ សមិទ្ធកម្ម និងការលើកទឹកចិត្តផ្ទៃក្នុងឱ្យមានប្រសិទ្ធ ភាពខ្ពស់។
*៤- ប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ធ្វើការពិនិត្យតាមដាន និងវាយតម្ល ជាប្រចាំក្នុងន័យកំណត់ឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈម ដើម្បីងាយស្រួលក្នុងការសម្រប សម្រួល និងការគាំទ្រដល់ក្រសួង ស្ថាប័ន ផ្អែកលើគោលការណ៍រដ្ឋាភិបាលឯកភាពរដ្ឋបាល ឯកភាព និងសំឡេងឯកភាពតែ១ក្នុងការបំពេញការងារ។
*៥-ប្រគល់ភារកិច្ចជូនក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាន នៃ គវ.រ. ត្រូវជំរុញ ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈដោយត្រូវបន្ស៊ី និងប្រទាក់ក្រឡាគ្នានូវសកម្មភាពនៃការដាក់ឱ្យអនុវត្តប្រព័ន្ធ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ព្រមទាំងការ ដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ឱ្យបានរួចរាល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ដោយក្នុងនោះ៖
៥.១- ត្រូវរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការដាច់ដោយឡែកពីគ្នា ផ្ដល់ជម្រើសច្រើន ដល់បេក្ខជន ព្រមទាំងត្រូវអនុវត្តស្របតាមគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាលក្នុង ក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ។
៥.២- ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវបានអនុញ្ញាត ឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញ រចនាសម្ព័ន្ធនិងការវិភាគមុខងារ។
៥.៣- ត្រូវរៀបចំប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មក្នុងកម្រិតម៉ាក្រូ ដែលផ្ដល់ការគាំទ្រពី រាជរដ្ឋាភិបាល ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនេះ យន្តការលើក ទឹកចិត្តផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានស្រាប់ ត្រូវរក្សាទុក និងអនុវត្តដដែល។
*៦-ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ បង្កើតឱ្យមានក្រុម ការងារទទួលបន្ទុកអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន សង្គតិភាព និងយុត្តិធម៌។
*៧- ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជំរុញការផ្លាស់ប្ដូរផ្នត់ គំនិត និងរបៀបបំពេញការងារតាមទម្លាប់ ដោយត្រូវរៀបចំ និងអនុវត្តតាមគោលការណ៍ ណែនាំច្បាស់លាស់ ផ្អែកលើការពិគ្រោះយោបល់ទូលំទូលាយ និងឈរលើគោលការណ៍រួមចិត្ត រួមគំនិត និងរួមសកម្មភាព ដែលក្នុងនោះ៖
៧.១- ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ជាដំណាក់កាលពិនិត្យឡើងវិញ និងរៀបចំកិច្ចការឱ្យ រៀបរយ។
៧.២- ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦ ដំណាក់កាលអនុវត្តឱ្យមានប្រសិទ្ធភាពកាន់ត ប្រសើរ។
៧.៣- ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៨ជាដំណាក់កាលពិនិត្យ និងវាយតម្លៃដើម្បីពង្រឹងនិងពង្រីកការកែទម្រង់។
ទទួលបានសេចក្ដីជូនដំណឹងនេះ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តឱ្យទទួលបានលទ្ធផលជាវិជ្ជមាន៕
ដោយ៖ សហការី