ភ្នំពេញ ៖ យុវជនសិស្សសាលាវិទ្យាល័យទួលអំពិល០៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនអប់រំណែនាំ និងឲ្យអាណាព្យាបាលមកធានាដោយបញ្ចប់រឿងជាមួយអាណាព្យាបាលនៃភាគីរងគ្រោះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ ដោយពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩និង០០នាទី ត្រង់ចំណុចក្នុងថ្នាក់រៀនទី៩D វិទ្យាល័យទួលអំពិល ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភា សំភ័ស្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនបង្កចំនួន០៦នាក់ ទី១/ឈ្មោះ ជា ប៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២/ឈ្មោះ សែម មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣/ឈ្មោះ រ៉ា ផាយ៉ុគ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៤/ឈ្មោះ តាំង សុខបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៥/ឈ្មោះ រស់ សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៦/ឈ្មោះ ដា វណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទី ជនរងគ្រោះឈ្មោះ ភា សំភ័ស្ត ភេទប្រុស អាយុ១៥ឆ្នាំ កំពុងនៅក្នុងថ្នាក់រៀនទី៩D(ម៉ោងចេញលេង) វិទ្យាទួលអំពិល ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យមានគ្នាចំនួន០៦នាក់ ទី១/ឈ្មោះ ជា ប៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ ទី២/ឈ្មោះ សែម មករា ភេទប្រុស អាយុ១៦ឆ្នាំ ទី៣/ឈ្មោះ រ៉ា ផាយ៉ុគ ភេទប្រុស អាយុ១៥ឆ្នាំ ទី៤/ឈ្មោះ តាំង សុខបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ទី៥/ឈ្មោះ រស់ សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ទី៦/ឈ្មោះ ដា វណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រៀននៅវិទ្យាល័យទួលអំពិលជាមួយជនរងគ្រោះ ប៉ុន្តែថ្នាក់ផ្សេងគ្នា បានចូលមកវាយជនរងគ្រោះ បណ្តាយឲ្យជនរងគ្រោះរងរបួសលើថ្ងាស (របួសស្រាល) ហើយជនសង្ស័យក៏បានគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៨និង០០នាទី សមត្ថកិច្ចជំនាញក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលើ ត្រង់ចំណុចវិទ្យាល័យទួលអំពិល និងបានអញ្ជើញអាណាព្យាបាលរបស់ជនសង្ស័យទាំង០៦នាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមមតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះ ប្រាកដមែន ។ បន្ទាប់មកអាណាព្យាបាលរបស់ជនសង្ស័យ និងអាណាព្យាបាលរបស់ជនរងគ្រោះក៏បានជួបគ្នាធ្វើការសម្របសម្រួលគ្នា ហើយអាណាព្យាបាលរបស់ជនរងគ្រោះ មិនបានទាមទារសំណងអ្វីមកលើជនសង្ស័យឡើយ ដោយគ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចជួយធ្វើការអប់រំណែនាំទៅលើក្មេងៗជាជនសង្ស័យកុំឲ្យមានគំនុំគុំគួនទៅលើគ្នាតទៅទៀត ហើយសមត្ថកិច្ចយើងក៏បានធ្វើកិច្ចសន្យា លិខិតធានា ឱ្យជនសង្ស័យទាំង០៦នាក់ខាងលើ ត្រឡប់ទៅផ្ទះវិញ ដោយមានការអនុញ្ញាតពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ ភារ៉ា ដង្កោ