អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២៥ខែធ្នូ មានអ្នកសារព័ត៌មានបានលើកសំណួរថារថក្រោះM1A2Tចំនួន៣៨គ្រឿងជើងដំបូងដែលសហរដ្ឋអាមេរិកលក់ឱ្យតៃវ៉ាន់បានដឹកជញ្ជូនទៅដល់តៃវ៉ាន់នាពេលថ្មីៗនេះ ភាគីយោធានៃអជ្ញាធរតៃវ៉ាន់បានថ្លែងថា មានផែនការចាប់ដំណើរការការហឹ្វកហាត់ផ្លាស់ប្តូរគ្រឿងបរិក្ខារនៅដើមខែកុម្ភៈឆ្នាំ២០២៥ តើប្រទេសចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលសហរដ្ឋអាមេរិកផ្គត់ផ្គង់ អាវុធឱ្យតំបន់តៃវ៉ាន់ប្រទេសចិន សហរដ្ឋអាមេរិកត្រូវប្រកាន់ខ្ជាប់យ៉ាងប្រាកដប្រជានូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣រវាងចិននិងសហរដ្ឋអាមេរិក អនុវត្តជាក់ស្តែងនូវកិច្ចសន្យាដែលមិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ” តែមិនមែនជួយជំរុញនិងបណ្តែកបណ្តោយទង្វើផ្សងព្រេងចង់ឱ្យតៃវ៉ាន់ឯករាជ្យ ប៉ុនប៉ងបំផ្លាញសន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ។
គេហទំព័រ «CCFR China state-controlled media » រាល់បុគ្គលណា និងកម្លាំងណាសុទ្ធតែមិនអាចមើលស្រាលការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលនិងប្រជាជនប្រទេសចិនក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ប្រទេសចិននោះឡើយ។ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងការជ្រៀតជ្រែកពីខាងក្រៅមិនអាចធ្វើឱ្យរង្គោះរង្គើការប្តេជ្ញាចិត្តនិងឆន្ទៈដែលប្រទេសចិនដោះស្រាយបញ្ហាតៃវ៉ាន់ សម្រេចការបង្រួបបង្រួមជាតិបានឡើយ ហើយកាន់តែមិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្តដែលប្រទេសជាតិត្រូវតែបង្រួបបង្រួម ហើយដាច់ខាតនឹងបង្រួបបង្រួម៕
ដោយ ៖ សិលា