ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានបញ្ជាឱ្យបង្កើតគណៈកម្មាការរដ្ឋ ទាក់ទងនឹងការធ្លាក់យន្តហោះនៅ Aktau ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Trend របស់ប្រទេសកាហ្សាក់ស្ថាន គណៈកម្មការរដ្ឋនឹងត្រូវដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Kanat Bozumbayev ។ លោក Bozumbayev កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។
ប្រធានាធិបតី Tokaev ក៏បានបញ្ជាឱ្យមានការចល័តបុគ្គលិកពេទ្យពី Astana ទៅកាន់ Aktau ដើម្បីផ្តល់ជំនួយចាំបាច់ទាំងអស់ដល់ជនរងគ្រោះ។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ Azerbaijan បានឲ្យដឹងថា ព័ត៌មានបឋមបង្ហាញថា យន្តហោះ Embraer 190 (យន្តហោះស៊ីវិលធុនមធ្យម) ត្រូវចុះចតជាបន្ទាន់ បន្ទាប់ពីបានបុកហ្វូងសត្វស្លាប។
អនុប្រធានាធិបតីទីមួយនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោកស្រី Mehriban Aliyeva បានសរសេរនៅលើបណ្តាញសង្គមដោយសម្តែងការរំលែកទុក្ខទាក់ទងនឹងការធ្លាក់យន្តហោះនៅជិតទីក្រុង Aktau ។
លោកស្រីបានសរសេរថា “ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងសោកនាដកម្មនៃការធ្លាក់យន្តហោះនៅជិត Aktau ដែលបានបណ្តាលឱ្យមនុស្សជាច្រើនបានស្លាប់។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំទៅកាន់គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកដែលបានស្លាប់ ខ្ញុំសូមជូនពរឱ្យពួកគេមានភាពរឹងមាំ និងអត់ធ្មត់” ក្នុងគ្រាដ៏លំបាកនេះ ខ្ញុំក៏សូមជូនពរអ្នករបួសឆាប់ជាសះស្បើយដែរ សូមព្រះដ៏មានឫទ្ធានុភាពការពារប្រទេសយើងឲ្យរួចផុតពីគ្រោះមហន្តរាយទាំងអស់»។
កន្លងមក កាលពីថ្ងៃទី២៤ ខែធ្នូ (ម៉ោងក្នុងតំបន់) ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់ព័ត៌មានពីមន្ត្រីក្នុងតំបន់ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានដឹកមនុស្ស ៧២នាក់ ក្នុងនោះមានអ្នកដំណើរ ៦៧នាក់ និងសមាជិកនាវិក ៥នាក់ បានធ្លាក់នៅជិតទីក្រុង Aktau លើឆ្នេរសមុទ្រ Caspian របស់ប្រទេសកាហ្សាក់ស្ថាន។
យោងតាមព័ត៌មាន យន្តហោះនេះកំពុងធ្វើដំណើរពី Baku (Azerbaijan) ទៅកាន់ Grozny ក្នុងប្រទេសរុស្ស៊ី នៅពេលដែលឧប្បត្តិហេតុបានកើតឡើង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយវីដេអូដែលបង្ហាញពីយន្តហោះចុះក្នុងមុំស្រួច បន្ទាប់មកធ្លាក់ចូលដីប៉ុន្មានវិនាទីក្រោយមក ប្រែទៅជាដុំភ្លើង។
គេហទំព័រព័ត៌មាន Tengrinews.kz បាននិយាយថា យន្តហោះបានបញ្ជូនសញ្ញាអាសន្ន មុនពេលធ្លាក់។
Business daily RBK បានរាយការណ៍ថា អាកាសយានដ្ឋាន Grozny មិនអាចទទួលយន្តហោះបានទេ ដោយសារអ័ព្ទក្រាស់ ហើយបានបង្វែរយន្តហោះទៅទីក្រុង Makhachkala ក្បែរនោះ។
រដ្ឋមន្ត្រីសុខាភិបាលកាហ្សាក់ស្ថាន លោក Akmaral Alnazarova បាននិយាយថា យ៉ាងហោចណាស់មនុស្ស 6 នាក់បានរួចជីវិតពីគ្រោះថ្នាក់នេះ ហើយបុគ្គលិកពេទ្យចាំបាច់ទាំងអស់ត្រូវបានបញ្ជូន។
ក្រោយមក ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់កាហ្សាក់ស្ថានបានដាក់ចំនួនអ្នកនៅរស់រានមានជីវិតចំនួន ២៥ នាក់ក្នុងនោះ ២២ នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមក្រសួងស្ថានភាពគ្រាអាសន្នរបស់ប្រទេសកាហ្សាក់ស្ថាន បុគ្គលិកសង្គ្រោះជាង 150 នាក់កំពុងធ្វើការនៅកន្លែងកើតហេតុ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters