ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌសែនសុខ​ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ មន្ទីរ​សាធារណការ​ដាក់គ្រឿងចក្រធ្វេីការកែសម្រួលផ្លូវឆ្លងកាត់ស្ពាន​ឱ្យមានទំនាប

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី​២៥​ ខែធ្នូ​ ឆ្នាំ២០២៤រដ្ឋបាល​ខណ្ឌសែនសុខ​  បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ មន្ទីរ​សាធារណការ​ដាក់គ្រឿងចក្រធ្វេីការកែសម្រួលផ្លូវឆ្លងកាត់ស្ពាន​អោយមានទំនាប​ ងាយស្រួលបេីកបរ។ យោងតាមផេកផ្លូវការរបស់រដ្ឋបាល​ខណ្ឌសែនសុខ​  បានបង្ហោះយ៉ាងដូច្នេះថា, ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ​ និងដេីម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ​ ជូនដល់អ្នកធ្វេីដំណេីរឆ្លងកាត់​ នៅព្រឹក​ថ្ងៃទី​២៥​ ខែធ្នូ​ ឆ្នាំ២០២៤​ រដ្ឋបាល​ខណ្ឌសែនសុខ​  បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ មន្ទីរ​សាធារណការ​ដាក់គ្រឿងចក្រធ្វេីការកែសម្រួលផ្លូវឆ្លងកាត់ស្ពាន​អោយមានទំនាប​ ងាយស្រួលបេីកបរ​ស្ថិតក្នុងភូមិក្រាំងអង្ក្រង​ ភូមិព្រៃមូល​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ។ សូមរំលឹកថា, មន្ត្រីជំនាញជួសជុលកែសម្រួល ជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

បន្ទាប់ពីបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅ ពេលយប់ញឹកញាប់នៅចំណុចជម្រាលស្ពាន ប្រឡាយទឹកស្អុយក្រាំងធ្នង់ មន្ត្រីជំនាញការិយាល័យសាធារណការ បរិស្ថាន និង

អនាម័យខណ្ឌសែនសុខ សហការជាមួយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី

ភ្នំពេញ បានជួសជុលកែសម្រួលដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ។ មន្ត្រីការិយាល័យ សាធារណការ បរិស្ថាន និងអនាម័យ ខណ្ឌសែនសុខ បានប្រាប់សារព័ត៌មាន អោយដឹងព្រឹកថ្ងៃទី២៥ធ្នូ នេះថា ការជួសជុលកែសម្រួល ជម្រាលនៅចំណុចស្ពានប្រឡាយទឹកស្អុយ ក្រាំងធ្នង់ នៅលើផ្លូវសម្តេចជាស៊ីម នេះ ក្រុម មន្ត្រីជំនាញបានធ្វើការអ៊ុតកៅស៊ូ ប្រវែង២០ម៉ែត្រ ខាងកើត និងខាងលិច ផ្លូវ ២០ម៉ែត្រ ហើយក៏បានបន្ថែមនូវចំណាំងផ្លាត នៅបង្កាន់ដៃស្ពាន ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាលរដ្ឋ និង មិនបង្កគ្រោះថ្នាក់តទៅទៀត។ រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់ប្រជាពលរដ្ឋ និង អ្នកធ្វើដំណើរគ្រប់មធ្យោបាយទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការរំខានដោយការដ្ឋាន និងសូមបង្កើនការប្រុងប្រយ័ត្នពេលបើកបរ ដោយការរដ្ឋានដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥និង២៦ខែធ្នូនេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖