ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប្រើប្រាស់ទូរស័ព្ទចល័តភ្ជាប់ប្រព័ន្ធ 5G នៅក្នុងប្រទេសចិនមានចំនួនលើសពី ១០០០ លាននាក់ ការអភិវឌ្ឍនៃប្រព័ន្ធ 5G បានឈានចូលដំណាក់កាលបន្ទាប់

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិនឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំនេះមក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ប្រទេសចិន ដូចជាប្រព័ន្ធ 5G ,បណ្តាញអុបទិក Gigabit និងអ៊ីនធើណែតនៃវត្ថុ(IOT) ជាដើម មានការរីកចម្រើនថែមទៀត ហើយ អ្នក ប្រើប្រាស់ ទូរស័ព្ទចល័តភ្ជាប់ប្រព័ន្ធ 5G មានចំនួន លើស ពី ១០០០ លាន នាក់។

គេហទំព័រ «CCFR China state-controlled media » ទិន្នន័យបង្ហាញថា គិតត្រឹមដំណាច់ខែវិច្ឆិកា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តភ្ជាប់ប្រព័ន្ធ 5G នៅក្នុងប្រទេសចិនបានកើនឡើងដល់ ១,០០២ ពាន់លាននាក់ ដែលត្រូវជា ៥៦% នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តសរុប ហើយចំនួនស្ថានីយសេវា 5G បានកើនឡើងដល់ ៤,១៩១ លានស្ថានីយ។ ប្រាក់ចំណូល ពីអាជីវកម្មទូរគមនាគមន៍ក៏សម្រេចបាននូវកំណើនប្រកបដោយស្ថិរភាព។ គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤នេះ ប្រាក់ចំណូល ពីអាជីវកម្មទូរគមនាគមន៍បានកើនឡើងដល់ ១,៥៩៤៧ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គេហទំព័រ «CCFR China state-controlled media » គួរ រំលឹកថា អ្នកប្រើប្រាស់ប្រព័ន្ធ 5G មានចំនួនលើសពី ១០០០លាននាក់ មិនត្រឹមតែជាកំណត់ត្រាថ្មីនៃចំនួនអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ហើយក៏មានន័យថា បច្ចេកវិទ្យា5G នឹងផ្តល់ផលប្រយោជន៍យ៉ាងទូលំទូលាយដល់ដំណើរការ បរិវត្តកម្មឌីជីថលនៃឧស្សាហកម្មនានាទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖