ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្តលឿនបួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លេីងបាក់អស់មួយដេីម

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាជាតិចិនម្នាក់បេីករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលធ្លាក់ផ្លូវបុកបង្គោលភ្លេីងបណ្តាលឱ្យបាក់អស់មួយដេីមខ្សែភ្លេីងទាញបង្គោលភ្លេីងមួយដេីមទៀតទ្រេតរងការខូចខាត។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចជិតកន្លែងប្រណាំងឡាន​ ផ្លូវបេតុង​ ភូមិកំបូល​ សង្កាត់កំបូល​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនជាតិចិនបេីករថយន្តកាមរីបាឡែន​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ2Y 0141 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវកោងផងនៅមិនបន្ថយល្បឿនក៏រេធ្លាក់ផ្លូវជ្រុលបុកបង្គោលភ្លេីងថ្មបាក់អស់មួយដេីមដល់ដីនិងខ្សែភ្លេីងទាញទ្រេតបង្គោលភ្លេីងមួយដេីមទៀតរងការខូចខាតដោយឡែករថយន្តរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖