ព័ត៌មានទាន់ហេតុការណ៍៖

តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។

ក) ការចម្លងរោគតាម៖

   – ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)

   – សរសៃវ៉ែន Porte(១០%-២០%)

   – សរសៃឈាមក្រហម(១០%-១៥%)

   – ការរលាកនៅជិតខាងថ្លើម(១%-៥%)

   – ការប៉ះទង្គិចលើថ្លើម(១%-៣%)

   – Abcès cryptogénétique(១០%-៤០%)

ខ) មេរោគបង្ករហេតុ៖

   – អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%

   – អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%

   – អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%

   – ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%

   – ពពួកមេរោគពិសេស (១%)

គ) រោគវិនិច្ឆ័យ៖

   – គ្លីនិច៖

      • គ្រុនក្តៅរហូតដល់ញាក់

      • ឈីចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ

      • សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង

      • ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ

      • លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%

      • ទឹកស្រោមសូតខាងស្តាំ ហត់ ក្អក

   – ពិនិត្យឈាម៖

      • គ្រាប់ឈាមសកើនឡើង

      • CRP កើនឡើង

      • Phosphatase alcalin កើនឡើង

      • Taux prothrombine អូសបន្លាយ

– រូបភាពវេជ្ជសាស្ត្រ៖

      • RX សូត : មានទឹកក្រោមសូតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់

      • Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម

ឃ) ការព្យាបាល ៖ 

   – ការប្រើឱសថ

   – ការចោះបង្ហូរខ្ទុះ (Ponction percutanée) ជាវិធីមួយកំពុងពេញនិមយនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត

   – ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)

“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យនិងធ្វើការវះកាត់ឲ្យទាន់ពេលវេលា និងជៀសវាងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖