កីឡាករ៣រូបរួមមាន Cole Palmer, Ezri Konsa និង Rico Lewis ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង។ ការបន្ថែមកីឡាករទាំងបីសម្រាប់វគ្គជម្រុះ Euro 2024 ចំនួនពីរបន្ទាប់ពីការដក James Maddison, Callum Wilson និង Lewis Dunk ដោយសារតែរបួស។
ខ្សែប្រយុទ្ធ Palmer របស់ Chelsea និងខ្សែការពារ Lewis របស់ Manchester City ត្រូវបានលើកពីក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំទៅក្រុមជាន់ខ្ពស់របស់គ្រូបង្វឹកលោក Gareth Southgate ។
ខ្សែបម្រើ Jude Bellingham របស់ក្រុម Real Madrid មានការសង្ស័យសម្រាប់ការប្រកួត ដោយសារតែរបួសស្មា។ សេចក្តីថ្លែងការណ៍របស់អង់គ្លេសបានឲ្យដឹងថា “ភាគច្រើននៃក្រុមរបស់លោក Gareth Southgate ត្រូវរាយការណ៍ទៅ St George’s Park កាលពីថ្ងៃចន្ទជាមួយនឹងការវាយតម្លៃបន្ថែមទៀតដែលនឹងប្រព្រឹត្តទៅ” ។
Palmer វ័យ២១ឆ្នាំគឺជាផ្នែកមួយនៃក្រុម U21 របស់អង់គ្លេសដែលបានឈ្នះជើងឯកទ្វីបអឺរ៉ុបនៅរដូវក្តៅ ហើយមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ Chelsea ក្នុងរដូវកាលនេះ។ គាត់បានចូលរួមជាមួយក្រុមតោខៀវពីក្លិប Manchester City នៅរដូវក្តៅ ហើយបានស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុមអតីតរបស់គាត់ក្នុងលទ្ធផលស្មើ ៤–៤ នៅ Premier League ដ៏រំភើបកាលពីថ្ងៃអាទិត្យ។
Lewis ដែលមានអាយុ១៨ឆ្នាំត្រូវបានពិនិត្យឈ្មោះដោយ Southgate ក្នុងឱកាសជាច្រើន ហើយជាផ្នែកមួយនៃក្រុម Man City ដែលបានឈ្នះពានរង្វាន់៣កាលពីរដូវកាលមុន។
ខ្សែការពារ Konsa របស់ Aston Villa វ័យ២៦ឆ្នាំបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំជាមួយក្រុមអង់គ្លេសក្នុងឆ្នាំ២០១៧ហើយបានជួយក្រុមរបស់គាត់ឱ្យឈរនៅលេខ៥នៅ Premier League នៅរដូវកាលនេះ។
អង់គ្លេសបានឆ្លងផុតវគ្គជម្រុះជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់ខែមិថុនា និងកក្កដាក្រោយរួចហើយបន្ទាប់ពីយកឈ្នះអ៊ីតាលី ៣-១ កាលពីខែតុលា។ ក្រុមតោកំណាចអង់គ្លេសត្រូវប្រកួតជាមួយក្រុមម៉ាល់តានៅថ្ងៃទី១៧ វិច្ឆិកា និងប៉ះម៉ាសេដូនខាងជើងនៅថ្ងៃ២០ វិច្ឆិកាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)