ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ០៩នាក់បន្តស្លាប់ និងរបួសធ្ងន់ស្រាល ២១នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​នៅថ្ងៃ​តែមួយ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស​ នាថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៩នាក់ និងរបួសធ្ងន់ស្រាល ២១នាក់​ ដោយ​សារ​តែ​ឃាតករ​លាក់មុខ​តាមដងផ្លូវ​។ 

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី០២នាក់), រងរបួសសរុប ២១នាក់ (ស្រី ១៣នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ១៥នាក់ (ស្រី ១០ នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៧នាក់)។​ 

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤ លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១ នាក់),ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០៤នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់),ភ្លើងសញ្ញា ០១លើក(ស្លាប់ ០១លើក), និង ងងុយ ០១លើក (ស្លាប់ ០នាក់) ៕

ដោយ​៖ សហការី​


ចែករំលែក៖