ក្រុមបញ្ចខែលព័រទុយហ្គាល់បានបញ្ចប់យុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេជាមួយនឹងជ័យជម្នះ១០លើកក្នុងចំណោម១០ប្រកួតជាប់គ្នា ខណៈដែលខ្សែបម្រើ Bruno Fernandes បានបង្កើតកំណត់ត្រានេះឆ្ពោះទៅរកជ័យជម្នះលើអ៊ីស្លង់ក្នុងលទ្ធផល២ទល់០។
ប្រធានក្រុម Manchester United រូបនេះបានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Bernardo Silva ក្នុងការប្រកួតដែលម្ចាស់ជើងឯកអឺរ៉ុបឆ្នាំ២០១៦មួយនេះ។ គ្រាប់ទី២រកបានដោយ Ricardo Horta នៅតង់ទី២នាទីទី៦៦ បន្ទាប់ពីការស៊ុតរបស់ Cristiano Ronaldo ត្រូវបានសង្គ្រោះដោយអ្នកចាំទី ហើយត្រូវ Horta បន្ថែមចូលតែម្តង។
ព័រទុយហ្គាល់បានឈ្នះរាល់ការប្រកួតដែលពួកគេបានលេងក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបានតែងតាំងលោក Roberto Martinez ជាគ្រូបង្វឹកកាលពីខែមករា។
មានតែក្រុមបារាំងមួយគត់ដែលអាចនឹងធ្វើបានក្នុងការប្រកួតបញ្ចប់វគ្គជម្រុះជាមួយនឹងកំណត់ត្រា១០០%ដូចព័រទុយហ្គាល់ ប្រសិនបើពួកគេឈ្នះនៅប្រទេសក្រិកក្នុងការប្រកួតចុងក្រោយនៅរាត្រីអង្គារនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)