ភ្នំពេញ៖ ល្ងាចថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យប្រទីបរាជរដ្ឋាភិបាល នៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង ដែលកំពុងដំណើរការរៀបចំ ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥ កើត និងថ្ងៃ១រោច ខែ កត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ គ្រោងនឹងប្រព្រឹត្តទៅយ៉ាងមហោឡារិក អធិកអធម ស្របទៅតាមប្រពៃណីជាតិ ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ ដោយធានាបាននូវសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព៕
ដោយ ៖ សហការី