ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៨ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៣១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤៥គ្រឿង ក្នុងនោះរថយន្តធំ ០គ្រឿង រថយន្តតូច ១៥០គ្រឿង និងម៉ូតូ ៩៥គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ៨៤គ្រឿង (៨៤ករណី) រថយន្តធំ ០គ្រឿង (០ករណី) រថយន្តតូច ២៦គ្រឿង (២៦ករណី) និងម៉ូតូចំនួន ៥៨គ្រឿង (៥៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖