ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សូម អបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យសមុទ្រលើកទី១០ បានរៀបចំនាព្រឹកថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅខេត្តកែប ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។ នៅក្នុងពិធីបុណ្យសមុទ្រ នេះ នឹងមានការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣ ផងដែរ។
ក្រសួងទេសចរណ៍សហការជាមួយ សាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី០១-០២-០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ ជាមួយគ្នានោះសម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក ជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ ។
នៅក្នុងព្រឹត្តិការណ៍ជាតិនេះ មានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និង កម្សាន្ត ដូចជាការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣។ បន្ថែមពីនេះ ក៏មានមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានាផងដែរ៕
ដោយ ៖ សហការី