ខ្សែប្រយុទ្ធ Anthony Gordon រកបានគ្រាប់បាល់ឈ្នះ១គ្រាប់គត់ ខណៈដែល Newcastle បានទទួលជ័យជម្នះ១ទល់០ ដោយរុញក្រុម Manchester United នៅ Premier League ឲ្យធ្លាក់ចេញពីក្រុមកំពូលទាំង៦ (Top 6) នៅឯកីឡដ្ឋាន St James’ Park កាលពីថ្ងៃសៅរ៍។
ក្រុមរបស់លោក Eddie Howe បានឡើងពីលើក្រុម Manchester United ទៅកាន់ចំណាត់ថ្នាក់ទី៥បណ្តោះអាសន្នក្នុងតារាងដោយមាន២៦ពិន្ទុបន្ទាប់ពីការប្រកួតចំនួន១៤លើក ខណៈដែលក្រុមរបស់លោក Erik ten Hag បានធ្លាក់ចុះមកលេខ៧មាន២៤ពិន្ទុ។
លោក Howe បាននិយាយថា “ខ្ញុំមិនអាចសប្បាយចិត្តជាងជាមួយកីឡាករយប់នេះទេ។ ទម្រង់លេងដែលយើងដាក់ទល់នឹងក្រុមកំពូលទាំង៣គឺអស្ចារ្យ ដូច្នេះវាផ្តល់ទំនុកចិត្ត ហើយនៅពេលដែលយើងទទួលបានកីឡាករមួយចំនួនមកវិញ យើងអាចជំរុញបន្ថែមទៀត”។
ក្រុម Newcastle បានឈ្នះ៣ប្រកួតជាប់គ្នាជាមួយ Manchester United ក្នុងការប្រកួតទាំងអស់ជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ១៩២២។ ខ្សែប្រយុទ្ធGordon បាននិយាយថា “វាអាស្រ័យលើក្រុម និងថាតើយើងប្រឹងប្រែងធ្វើការឱ្យគ្នាទៅវិញទៅមក។ ខ្ញុំគ្រាន់តែព្យាយាមធ្វើការ និងក្លាយជាមនុស្សម្នាក់ដែលក្រុមអាចទុកចិត្តបាន ហើយខ្ញុំកំពុងទទួលបានរង្វាន់នៅពេលនេះ ដូច្នេះខ្ញុំសប្បាយចិត្ត”។
Gordon បានស៊ុតបញ្ចូលទីគ្រាប់ទី៦របស់គាត់ក្នុងរដូវកាល Premier League នៅនាទីទី៥៥ នៅពេលដែល Kieran Trippier បោះបាល់កាត់ឆ្ងាយ បន្ទាប់ពីក្រុម Manchester United បានបាត់បង់ការកាន់កាប់នៅតំបន់កណ្តាល។Miguel Almiron បានខកខានក្នុងការទទួលបានបាល់ មុនពេល Trippier បោះបាល់យ៉ាងល្អវាយបកពីបង្គោលខាងក្រោយដើម្បីឱ្យ Gordon ស៊ុតបញ្ចូលទី។
Newcastle ដែលបានស្មើ ១–១ ជាមួយ Paris St Germain ក្នុងការប្រកួត Champions League កាលពីថ្ងៃពុធ បានគ្រប់គ្រងការប្រកួត ដោយបានធ្វើឱ្យអ្នកចាំទី Andre Onana របស់ United របូតគ្រាប់បាល់២២គ្រាប់។
ក្រុម Manchester United ក៏មានឱកាសមួយដើម្បីរកគ្រាប់បាល់តាមស្មើចុងម៉ោងដែរ ដោយមានឱកាសច្រើនរាប់បញ្ចូលទាំងការព្យាយាមនាំមុខរបស់ Harry Maguire ដែលត្រូវបានបដិសេដគ្រាប់បាល់នេះដោយសារ offside។
រដូវកាលនេះ Newcastle គឺជាក្រុមដែលមានភាពល្អប្រសើរ និងស្រេកឃ្លានក្នុងការឈ្នះលើគូប្រកួតរបស់ពួកគេក្នុងការឈ្នះ៤លើក។ រីឯក្រុម Manchester United បានចាញ់ការប្រកួតលីកទាំង៥ទល់នឹងក្រុមកំពូលតារាងក្នុងរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC/Reuters/CNA)