ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន គោរពដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឡើង

ចែករំលែក៖

ភ្នំពេញ ៖ ខួបអនុស្សាវរីយ៍លើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK (បច្ចុប្បន្ន AKP) ។ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លោក នេត្រ ភាក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន សូមគោរពដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឡើង។ 

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ សូមអបអរខួបអនុស្សាវរីយ៍លើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK (បច្ចុប្បន្ន AKP) និងវិទ្យុសំឡេងប្រជាជនកម្ពុជា (បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា) ០៣ ធ្នូ ១៩៧៨ – ០៣ ធ្នូ ២០២៣ និងខួបអនុស្សាវរីយ៍លើកទី៤០ នៃកំណើតទូរទស្សន៍ជាតិកម្ពុជា ០៣ ធ្នូ ១៩៨៣-០៣ ធ្នូ ២០២៣។ ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមគោរពដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឡើងវិញក្រោយពីបំផ្លិចបំផ្លាញស្ទើរគ្មានសល់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហម ប៉ុល ពត។ ប្រព័ន្ធផ្សព្វផ្សាយជាតិនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនៃការស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក។ 

មន្ត្រីខ្លះបង្ហោះថា៖ ៣/១២/២៣/ រីករាយអបអរសាទរខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតទូរទស្សន៏ជាតិកម្ពុជា «ទទក »(TVK ) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣-ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ចងចាំនិងសូមចូលរួម មរណៈទុក្ខចំពោះមិត្តរួមជំនាន់ដែលបានលាចាកលោកយើងនេះទៅ។ ខ្លះទៀតថា ៖ អបអរសាទរខួបអនុស្សាវរីយ៏លេីកទី ៤៥ ថ្ងៃបង្កេីតវិទ្យុសំឡេងប្រជាជនកម្ពុជា ៣ធ្នូ១៩៧៨ ដល់៣ធ្នូ២០២៣ 

ដោយ ៖ សិលា


ចែករំលែក៖