ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមនៅហ្គាហ្សា អាចនឹងអូសបន្លាយរយៈពេល ១០ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី៣ខែធ្នូបានផ្សាយថាប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានថាគោលដៅកម្ទេចក្រុមហាម៉ាសរបស់អ៉ីស្រាអែល អាចនឹងក្លាយ ជាសង្គ្រាមមួយអូសបន្លាយរយៈពេលមួយទសវត្សរ៍។លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានមួយនាឱកាសចូលរួមកិច្ចប្រជុំស្ដីពីអាកាធាតុរបស់ UN COP28 ក្នុង ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃសៅរ៍ ទី២ ខែធ្នូកន្លងទៅនេះ។ លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាយើង កំពុងស្ថិតនៅលើចំណុចមួយជាទីដែលអាជ្ញាធរអ៉ីស្រាអែលត្រូវតែកំណត់ឱ្យច្បាស់ពីគោលដៅរបស់ពួកគេ… តើអ្វីទៅជាការកម្ទេចហាម៉ាស ទាំងស្រុង? តើមាននរណាខ្លះដែលគិតថាវាអាចទៅរួច? ហើយប្រសិនបើអាចទៅរួចមែន ក៏វានឹងជាសង្រ្គាមមួយដែលមានរយៈពេល ១០ឆ្នាំ»។
កងទ័ពអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍នោះដែរ បានអះអាងថាកងកម្លាំងរបស់ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសចំនួន ៤០០លើក លើតំបន់ហ្កាហ្សា ចាប់តាំងពីការដួលរំបទឈប់បាញ់បណ្ដោះអាសន្នមក ស្របពេលក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតប្រឆាំង នឹងគោលដៅជាច្រើនក្នុងទីក្រុងមួយចំនួនរបស់អ៉ីស្រាអែល ក្នុងនោះរួមទាំងមានទីក្រុងតែលអាវីវផងដែរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖