យោងតាមទីភ្នាក់ងារសារព័ត៌មាន Rappler មនុស្ស 4 នាក់បានស្លាប់ និង 42 នាក់បានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយដែលបានកើតឡើងនៅសាកលវិទ្យាល័យ Mindanao ទីក្រុង Marawi ប្រទេសហ្វីលីពីន។ជនរងគ្រោះដែលជាសិស្សទាំងអស់បានចូលរួមការអធិស្ឋានកាតូលិកនៅក្នុងបន្ទប់ហាត់ប្រាណរបស់សាលា នៅពេលដែលឧបករណ៍មិនស្គាល់មួយបានផ្ទុះ។
សាកលវិទ្យាល័យ Mindanao បានចេញសេចក្តីថ្លែងការណ៍មួយ សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើហឹង្សាខាងលើ។ អាជ្ញាធរបានបិទតំបន់នោះ ហើយអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
អភិបាលនៃកោះមីនដាណាវបានហៅការទម្លាក់គ្រាប់បែកនេះថាជាការបំផ្ទុះដ៏ហិង្សា ដោយបញ្ជាក់ពីតម្រូវការថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មលើស្ថាប័នអប់រំនៃការផ្ទុះនៅសាកលវិទ្យាល័យមីនដាណាវ។
ប៉ូលិសកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។ សន្តិសុខត្រូវបានបង្កើននៅកន្លែងដែលមានការផ្ទុះ។ សាកលវិទ្យាល័យ Mindanao បច្ចុប្បន្នត្រូវបានបិទសម្រាប់ការស៊ើបអង្កេត។
ការផ្ទុះបានកើតឡើងពីរថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើង 11 នាក់ និងជាមេដឹកនាំដែលសង្ស័យថាជាក្រុមភេរវករ Dawlah Islamiyah ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាតាមផ្លូវអាកាស និងដីគោកដែលធ្វើឡើងដោយយោធាហ្វីលីពីន។ យុទ្ធនាការនេះត្រូវបានដាក់ពង្រាយនៅតំបន់ភ្នំ Tuayan ខេត្ត Maguindanao del Sur ៕
ដោយ៖ ធីរីណា(រូបថត៖ Rappler)