ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៧៥គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៧៦គ្រឿង និងម៉ូតូ ៤៩៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៥២គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៥៣គ្រឿង និងម៉ូតូចំនួន ៤៩៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី១-០៣ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៦៦៥គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ៣៥២គ្រឿង ម៉ូតូ ១,៣០៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៣៣៤គ្រឿង, រថយន្តធំ ០៥គ្រឿង, រថយន្តតូច ១៦៧គ្រឿង និងម៉ូតូ ១,១៦២គ្រឿង (១,១៦២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី