ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣ នាក់ក្នុងចំណោម៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣ នាក់ ក្នុងចំណោម៥នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣។

យោងតាមសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន ៖

ទី១.ឈ្មោះ ឡូ ង្វៀងងឹង ភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមេការខារ៉ាអូខេ៧៧៧ ស្នាក់នៅបណ្តោះអាសន្នខារ៉ាអូខេ៧៧៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ទី២.ឈ្មោះ ដូរ វ៉ាន់ណាម ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ៧៧៧ ស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី៣.ឈ្មោះ ហ្វុញ ហ្វាងហ្វី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ៧៧៧ ស្នាក់នៅបណ្តោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ជូ ឌឹកងា  ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ P00813551 និងឈ្មោះ កន ស្រីពិច ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧១២០៤៧៦៤ មានទីលំនៅកំណើត ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពបន្តថា នៅវេលាម៉ោង០៧និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក នុត នន្ទ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀងកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកឬជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចខារ៉ាអូខេស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់និងរត់គេចខ្លួនចំនួន០២ នាក់ និងដកហូតវត្ថុតាងរួមមាន៖ក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់ មានទម្ងន់១១.៨០ ក្រាម (គិតទាំងសំបកវេចខ្ចប់)បំពង់ដែកបិទជិតពណ៌ខៀវចំនួន២០បំពង់,ទូរស័ព្ទចំនួន០៤ គ្រឿង ,កាបូបស្ពាយពណ៌ខ្មៅចំនួន០១,ប្រាក់ដុល្លារចំនួន៤៩០០ ដុល្លារ,ប្រាក់ដុងចំនួន១៣០,០០០,០០០ ដុង,ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ,កាំបិតដងវែងចំនួន០១ ដើម, ដាវសាំម៉ូរ៉ៃចំនួន០១ដើមនិងម៉ូតូម៉ាកRGV១២០ ចំនួន០១ គ្រឿង ៕

ដោយ៖ សុថាន

 


ចែករំលែក៖