ព័ត៌មានទាន់ហេតុការណ៍៖

មានមុខមាត់ កាយសម្បទាស្អាតល្អ ទៅជានាំគ្នា ធ្វើសង្ឃក្លែងក្លាយ ដើរប្រមូលបច្ច័យប្រជាពុទ្ធបរិស័ទ ក្នុងក្រុងព្រះសីហនុ ទៅវិញ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ គិតទៅមានសព្វ មានគ្រប់ ជនឆក់ឱកាស នឹកឃើញបង្កើតតែគំនិតទុច្ចរិត បោកប្រាស់ គ្មានឧត្តមគតិ ខួរក្បាលខ្មាស់អៀនសង្គមអីបន្តិច ។ ហេតុអីពួកខ្លួន មានមុខមាត់ កាយសម្បទាស្អាតល្អ ទៅជានាំគ្នា ធ្វើសង្ឃក្លែងក្លាយ ដើរប្រមូលបច្ច័យប្រជាពុទ្ធបរិស័ទ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ? ។ 

សូមបញ្ជាក់ថា ៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីសង្ឃក្លែងក្លាយ ដើរប្រមូលបច្ច័យប្រជាពុទ្ធបរិស័ទ ក្នុងក្រុងព្រះសីហនុ ត្រូវកងរាជអាវុធហត្ថក្រុងព្រះសីហនុឃាត់ខ្លួន បើមិនស្រាវជ្រាវដឹងមុនទេ ពួកនេះរកសុីតាមគំនិតថោកទាបគ្រប់ទីកន្លែង ។ 

សូមជម្រាបថា ៖  ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីសង្ឃក្លែងក្លាយ ដើរប្រមូលបច្ច័យប្រជាពុទ្ធបរិស័ទក្នុងក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ និងសម្របសម្រួល នីតិវិធីច្បាប់ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និង ស្រុកព្រែនប់ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន០៦នាក់ខាងលើ ពាក់ព័ន្ធសង្ឃក្លែងក្លាយ ដើរប្រមូល បច្ច័យពីប្រជាពុទ្ធបរិសទ្ធ យ៉ាងសកម្ម បង្កឱ្យប៉ះពាល់ ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ នេះជាការបញ្ជាក់អោយដឹង ពីកម្លាំងកងរាជអាវុធហត្ថ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ ។ 

សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕ 

ដោយ ៖ សហការី


ចែករំលែក៖