ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស​ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៨នាក់ ក្នុងបទល្មើសគ្រឿងញៀន​ នាថ្ងៃទី០៤ ធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន  ៤៨ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២៣នេះ។ 

ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន៖​ រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ២៣នាក់(ស្រី ០នាក់)​ ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់(ស្រី ២នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែធ្នូ រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥៥,២២ក្រាម និង៦កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៨អង្គភាព

១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ៥០,៨១ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៣ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៩៥ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៦កញ្ចប់តូច។

៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,២២ក្រាម។

៦ / ព្រៃវែង៖  បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៤ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ១អង្គភាព

១ / ព្រះសីហនុ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ៖ សហការី


ចែករំលែក៖