ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក គីម រីទ្ធី អភិបាល នៃគណះអភិបាល ព្រះវិហារ បានអញ្ជើញ ដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវិរៈដូចខាងក្រោម៖
១. ការផ្សព្វផ្សាយលិខិតនានារបស់រាជរដ្ឋាភិបាល
២. ការពិនិត្យ និងវាយតម្លៃការបំពេញការងាររបស់មន្ត្រីប្រចាំឆ្នាំ២០២៣
៣. ការពិនិត្យ និងពិភាក្សាលើផែនការ ការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
៤. ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត។
សូមបបញ្ជាក់ថា ៖ កិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវិរៈដូចខាងលើនេះបានធ្វើ ឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ៕
ដោយ ៖ សិលា