ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ មនុស្ស​ ០៥នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល ១៦នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានកើតឡើងចំនួន ១៣លើក បណ្តាលឱ្យមនុស្ស​ ០៥នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១៦នាក់។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ១៣លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី០នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៧នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ០៦នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ០៨នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៧លើក (ស្លាប់ ០៤នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) និងកត្តាផ្លួវ ០១លើក (ស្លាប់ ០នាក់)។ 

គួរបញ្ជាក់ដែរថា​ រយៈពេល ០៨ថ្ងៃ គឺចាប់ពីថ្ងៃទី១-០៨ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តចូលគោលដៅចំនួន ៤,៥០៩គ្រឿង រថយន្តធំ ៣៥គ្រឿង រថយន្តតូច ៩២៩គ្រឿង ម៉ូតូ ៣,៥៤៥ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៥៣៣គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៤៣៦គ្រឿង និងម៉ូតូ ៣,០៨២គ្រឿង (៣,០៨២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕

ដោយ​៖ សហការី​


ចែករំលែក៖