ខេត្តកណ្ដាល ៖ បុរសម្នាក់មានវិបត្តិអន់ចិត្តជាមួយគូដណ្ដឹងមួយលេីកជាពីរលេីក ស្រាប់តែសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រែកសំរោង កាលពីថ្ងែទី៦ ខែធ្នូ ឆ្នាំ២០២៣ ហេីយត្រូវបានប្រជាអ្នកនេសាទប្រទះឃើញនៅថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង៧នឹង៣០នាទីព្រឹក ត្រង់ចំណុចដងទន្លេបាសាក់ក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សពជនរងគ្រោះមាន ឈ្មោះ យិន ដារ៉ាវុធ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ យោធារៀននៅសាលាហ្វឹកហ្វឺនឬស្សីកែវ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បេីតាមការបំភ្លឺរបស់ម្តាយសពឈ្មោះ នី ចាន់ថាវី ឱ្យដឹងថា កូនរបស់គាត់ខាងលើមានវិបត្តិអន់ចិត្តជាមួយគូដណ្តឹងមួយលើកជាពីរលើកមកហេីយ ។ លុះថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣ម៉ោង១៩ និង៣០នាទី ពេលឪពុកសពបានបើកម៉ូតូឌុបជនរងគ្រោះអង្គុយកណ្តាល នាងខ្ញុំម្តាយអង្គុយក្រោយចេញពីហូបអាហារនៅតាខ្មៅហើយត្រឡប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលស្ពានព្រែកសំរោង ជនរងគ្រោះជាសពធ្វើជាជ្រុះស្បែកជើង ពេលម្តាយចុះរើសស្បែកជើងជនរងគ្រោះក៏លោតទឹកពីលើស្ពានតែម្តង រហូតដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៣ម៉ោង៧និង៣០នាទីព្រឹកទើបអ្នកនេសាទប្រទះឃើញរួចប្រាប់នាងខ្ញុំនឹងសមត្ថកិច្ចតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើហើយ ផ្នែកជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានទៅពិនិត្យតាមជំនាញរួចរាល់នឹងសាកសួរសាច់ញាតិ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ