ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១១ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៣០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៨គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ៨៤គ្រឿង និងម៉ូតូ ៣០៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០២គ្រឿង  រថយន្តធំ ០០គ្រឿង រថយន្តតូច ២៧គ្រឿង និងម៉ូតូចំនួន ២៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៧៨២គ្រឿង រថយន្តធំ ៣៥គ្រឿង រថយន្តតូច ១,១០១គ្រឿង ម៉ូតូ ៤,៦៤៦គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៦៣៥គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៥១៨គ្រឿង និងម៉ូតូ ៤,១០២គ្រឿង (៤,១០២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖