ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ! ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសនៃការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នៅកម្ពុជា ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ដែលប្រព្រឹត្តទៅនៅ សាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនៃការប្រារព្ធទិវានេះ យើងខ្ញុំសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបដែរថា ការប្រើប្រាស់ខ្សែបូពណ៌ខៀវ គឺជាពណ៌សកល ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពី ការជួញដូរមនុស្សនៅលើពិភពលោក។ 

តាមរយៈការចូលរួមក្នុងយុទ្ធនាការនេះ បងប្អូនគឺជាផ្នែកមួយក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈប្រព័ន្ធអ៊ីនធឺណិត អំពីការជួញដូរមនុស្ស និងបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតជនរងគ្រោះផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖