ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនជនត្រូវចោទម្នាក់​ពីបទប៉ុ​ន​ប៉ង​រំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​នៅព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់របស់ចៅក្រម​ស៊េីបសួរសាលាដំបូងខេត្តបាត់ដំបង​ពីបទប៉ុ​ន​ប៉ង​រំលោភសេពសន្ថវៈ។ 

លោ​ក​វរសេ​នី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានឱ្យដឹងថា​ ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកបានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន​បុរស​ម្នាក់​ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩និង២០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៤ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់​ដំបង។ 

សូមជម្រាបជូនថា​ ការចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៣៨ តព្រ ចុះថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៥​របស់លោក ទ្រី សុភ័ត ចៅ​ក្រមស៊ើបសួរ​នៃសាលាដំបូងខេត្តបាត់​ដំបង ០១ ករណី ដែលក្នុង​នោះសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទបានចំ​នួន ០១​នាក់ឈ្មោះ ម៉ា​ន ម៉ា​ ភេទ​ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបងពីបទប៉ុ​ន​ប៉ង​រំលោភសេពសន្ថវៈ ប្រព្រឹត្តនៅ​ចំណុចក្រុមទី១០ ភូមិកោះថ្កូវ​ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០១៤។

បច្ចុប្បន្នជនសង្ស័យត្រូវ​បានបញ្ជូនមកការិ​ យាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

ដោយ៖ អរុណរះ


ចែករំលែក៖