ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម ជួបប្រាស្រ័យគ្នានូវចំណុចបង្គោលព្រំដែន នៃតំបន់កន្ទុយនាគ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះរដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា ឡាវ និងវៀតណាម បាន ជួបប្រាស្រ័យមិត្តភាពគ្នានូវចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី ស្ថិត នៅ តំបន់ មរកតណ កន្ទុយនាគ ខណៈបង្គោលស្ថិតនៅក្នុងតំបន់មរកតនេះ គឺជាការបង្ហាញ នូវ ចំណងមិត្តភាព រវាង ប្រទេសទាំងបីឲ្យកាន់តែរឹងធឹងបន្ថែមទៀតក្នុងកិច្ចការពារចំណុចព្រំដែនប្រទេសទាំងបី។

ក្នុងកិច្ចជំនួបប្រាស្រ័យមិត្តភាព ក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិលើកទី១ចំនួនបីប្រទេស កម្ពុជា ឡាវ វៀតណាមដែលហៅកាត់ថា CLVនេះ ត្រីភាគី ក៏រួមគ្នា ធ្វើពិធីគោរព បង្គោល ព្រំដែន អធិបតេយ្យ , លាបពណ៌បង្គោល, ការធ្វើជាសក្ខីភាពក្នុងការល្បាតរួមរវាងឆ្នាំការពារព្រំដែន ប្រទេស ទាំងបី និងធ្វើពិធីដាំដើមឈើជានិមិត្តរូបផងដែរ។

ក្រោយ ធ្វើកិច្ចជំនួបប្រាស្រ័យគ្នានៅតំបន់មរកតកន្ទុយនាគ រដ្ឋមន្រ្តីប្រទេសទាំងបី ក៏បាន អញ្ជើញ ពិនិត្យមើលលំហាត់សមយុទ្ធផ្នែកសុខាភិបាល របស់កងទ័ពទាំងបីលើវិធានបទ ការសង្រ្គោះគ្រោះ មហន្តរាយ និងផ្នែកសុខាភិបាលនៅក្បែរតំបន់មរតកតកន្ទុយនាគ, ចូលរួមពិធីកាត់ ខ្សែបូរសម្ពោធ អគារវប្បធម៌ នៅភូមិកាតា។ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋម សិក្សាបេវ៉ាន់ដាន ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា៖ ការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ត្រូវបានរំពឹងថា មានប្រជាពលរដ្ឋក្នុងខេត្តចំនួន១៣ នឹងទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍នេះ រួមមាន៖ ពលរដ្ឋខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ (ខេត្តក្នុងប្រទេសកម្ពុជា) ខេត្តអាត់ តាពី សាឡាវ៉ាត់ សេកុង និងខេត្តចំប៉ាសាក់ (ខេត្តក្នុងប្រទេសឡាវ) និងខេត្តកន់ទំ យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និង ខេត្តប៊ិញហ្វឿក (ខេត្តក្នុងប្រទេសវៀតណាម)៕

ដោយ ៖ សហការី


ចែករំលែក៖