ភ្នំពេញ ៖ ព័ត៌មានច្បាស់ការណ៍ហើយ ! ពុំមានការឃាត់ខ្លួនយុវតី នៅខេត្តត្បូងឃ្មុំ ជុំវិញការបង្ហោះថា ជនជាតិយួន ចូលសេរីពេញស្រុកខ្មែរ នោះទេ ។
នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មាន ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្តាញ សង្គមហ្វេសប៊ុក (Facebook) ដោយបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំភ្លៃនិយាយអំពីរឿង ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់ រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន ។ល។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបដូចខាងក្រោមៈ
១. ពុំមានការឃាត់ខ្លួនឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ខាងលើនោះទេ
២. រូបភាពដែលបានបង្ហោះ និងចែករំលែកបន្ត គឺជារូបភាព ផ្ទះរបស់សាមាជិកសមាគមអតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ ដែល សាងសង់ផ្ទះ បែងចែកជូន សមាជិកអតីតយុទ្ធជនកម្ពុជាបានសាងសង់ និងបែងចែកជូនពួក គាត់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ គោលដៅកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និង អាណត្តិទី៧
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា