ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់ ! សិស្សសាលាប្រុសស្រី៦នាក់បានលង់ទឹក ស្លាប់ចំនួន ០៣នាក់ ពីរនាក់ទៀតកំពុងត្រូវបានសង្គ្រោះ និងម្នាក់ទៀតកំពុងតែបាត់ខ្លួនបន្តស្វែងរក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមព័ត៌មានបឋម : គួរឱ្យអាណោចអាធ័មណាស់ ! សិស្សសាលាប្រុសស្រី៦នាក់រៀននៅវិទ្យាល័យស្ដៅសន្តិភាព បាននាំគ្នាមកលេងទឹកស្ទឹងនៅចំណុចខាងក្រោមពហុបំណង ហៅ សេកសក ខេត្តបាត់ដំបង ហើយបានលង់ទឹកស្លាប់ចំនួន០៣ នាក់ ពីរនាក់ទៀតកំពុងតែសង្គ្រោះ និងម្នាក់ទៀតកំពុងតែបាត់ខ្លួនបន្តស្វែងរក។

ហេតុការណ៍ដ៏រន្ធត់នេះកើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១ថ្ងៃត្រង់ ស្ថិតនៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បច្ចុប្បន្នក្រុមគ្រួសារ និងសាច់ញាតិ សមត្ថកិច្ច អាជ្ញាធរ កំពុងជួយសង្គ្រោះ។ ចំពោះព័ត៌មានលម្អិតយើងនឹងបន្តផ្សព្វផ្សាយនៅពេលក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖