ព័ត៌មានទាន់ហេតុការណ៍៖

លំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រតិបត្តិការ រុករកសង្រ្គោះ និងដៃគូអភិវឌ្ឍន៍

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ លោក គីម វីរ:  អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបេីក លំហាត់សាកល្បងថ្នាក់ថ្នាក់ជាតិ  ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដឹកនាំដំណេីរការលំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅខេត្តក្រចេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០  ខែធ្នូ  ឆ្នាំ២០២៣។ 

លំហាត់សាកល្បងនេះ  មានការអញ្ជេីញចូលរួមពី លោកស្រី អ៊ុីវ ច័ន្ទមុនីរត្ន័ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ តំណាងកម្មវិធីស្បៀងអាហារពិភពលោក តំណាងមកពីក្រសួងស្ថាប័នជំនាញ  អភិបាលរងខេត្ត និងមន្ត្រីជំនាញខេត្តតាមដងទន្លេមេគង្គ និងភាគឥសាន កងប្រតិបត្តិការរុករកនិងសង្គ្រោះ និងអង្គការដៃគូ  សរុប១៥០នាក់។ 

ដោយមានកិច្ចសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ការរៀបចំលំហាត់សាកល្បងនេះក្នុងគោលបំណងនៃការរៀបចំលំហាត់សាកល្បងនេះ គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករកនិងសង្រ្គោះ និងដៃគូអភិវឌ្ឍន៍ ដោយធ្វើឱ្យប្រសើរឡើងនូវការត្រៀមរៀបចំនិងប្រសិទ្ធិភាពក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា ។

នាឱកាស​នោះ​ លោកអគ្គលេខាធិការ បានបន្តដឹកនាំ និងសម្របសម្រួលលំហាត់សាកល្បងរយៈពេលបីថ្ងៃនេះ ដោយផ្អែកតាមសេនារីយ៉ូ  ដែលចាប់ផ្តេីមពីដំណាក់កាលត្រៀមរៀបចំ រហូតដល់ដំណាក់កាលឆ្លេីយតបសង្គ្រោះបន្ទាន់៕


ចែករំលែក៖