ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។ 

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ។ 

អាស្រ័យហេតុនេះសូមសាធារណជនជ្រាប៕

ដោយ៖ សហការី


ចែករំលែក៖