ភ្នំពេញ ៖ តាមវេចនានុក្រមខ្មែរ បានបកប្រែពីភាសាបរទេសថា៖
artificial
adj. សិប្បនិម្មិត, ស្ល, ធ្វើឱ្យបាត់ភាពដើម។
intelligence
n. បញ្ញា, ការស៊ើបអង្កេតយកការណ៍
artificial intelligence ~ បញ្ញាសិប្បនិម្មិត
តាមវេបសាយ www.wikipedia.org បានឲ្យន័យថា៖
តើអ្វីទៅជា «បញ្ញាសប្បនិម្មិត ឬ Artificial intelligence (AI) » ?
«បញ្ញាសប្បនិម្មិត គឺជាបញ្ញាឬភាពឆ្លាតវៃនៃបណ្តាម៉ាស៊ីន ឬ បណ្តាសុហ្វវ៉ែរ ដែលផ្ទុយពីបញ្ញារបស់មនុស្ស និងសត្វ។
កម្មវិធីប្រើប្រាស់នៃបញ្ញាសប្បនិម្មិត ឬ AI Apps រួមមាន ម៉ាស៊ីនរុករកតាមវេប (ឧទាហរណ៍៖ ការរុករកព័ត៌មានតាមវេបសាយ Google) ប្រព័ន្ធផ្តល់ណែនាំ (ឧទាហរណ៍៖ ការប្រើប្រាស់តាមវេបសាយ YouTube, Amazon និង Netflix) ការយល់ដឹងភាសាមនុស្ស (ឧទាហរណ៍៖ ដូចជា Siri និង Alexa) រថយន្តបើកបរដោយខ្លួនឯង (ឧទាហរណ៍៖ Waymo) ឧបករណ៍បង្កើតឬបង្កើន (ឧទាហរណ៍៖ chartGPT និង ការសម្តែងនៃបញ្ញាសប្បនិម្មិត) ការគណនានៅក្នុងកម្រឹតខ្ពស់បំផុតនៅក្នុងយុទ្ធសាស្រ្តនៃការលេងហ្គេម (ឧទាហរណ៍៖ ការលេងអុក និង Go)។
ឬ«បញ្ញាសប្បនិម្មិត» គឺជាការប្រើប្រាស់កុំព្យូទ័រ ដើម្បីធ្វើអ្វីមួយដែលតម្រូវឲ្យមានបញ្ញាមនុស្សកំពុងមាន។ បញ្ញាសប្បនិម្មិតអាចដំណើរការចំនួនដ៏ច្រើននៃទិន្នម័យ នៅក្នុងផ្លូវមួយដែលមនុស្សមិនអាចធ្វើបាន។ អត្ថបទនេះរៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៕
ដោយ ៖ សហការី